ជំពូក ២
២.១ វិភាគស្ថានភាពទូទៅរបស់ក្រុមហ៊ុន
បច្ចុប្បន្ននេះយើងឃើញថាប្រទេសកម្ពុជាយើងមានការរីកចំរើនស្ទើរគ្រប់វិស័យមានដូចជា៖
វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង វិស័យទេសចរណ៍។
វិស័យទាំងអស់បានដើរតួរយ៉ាង សំខាន់ក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចជាតិតាម រយៈការទាក់ទាញ អ្នកវិនិយោគគិនពីក្រៅប្រទេស ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសខ្មែរឲ្យបាន ច្រើនដើម្បីធ្វើឲ្យគេដឹងថាប្រទេសយើងពិតជារីកចម្រើនពិតមែន។
ដោយសារតែក្រុមហ៊ុន ហុងដា មានកំនើនទីផ្សារកាន់តែរីកចម្រើនទៅៗ ទើបធ្វើឲ្យ
ក្រុមហ៊ុនបង្កើត រោចក្រនៅ តាមបណ្តាប្រទេសមួយចំនួននៅទ្វីបអាស៊ីដូចជា៖ ប្រទេសកម្ពុជា
ថៃ សិង្ហបូរី មីយ៉ានម៉ា ភូមា វៀតណាម.......។
សព្វថ្ងៃនេះកម្ពុជាយើងពុំទាន់មានការបង្កើតរោចក្រ ផលិតនៅឡើយទេ
ដោយសារតែប្រទេសយើងពុំទាន់មាននូវ វត្ថុធាតុដើមគ្រប់គ្រាន់ទេ ហើយជា
ពិសេសចំនែកទីផ្សាររបស់ប្រទេសយើងមានចំនួនតូច ដូច្នេះហើយទើបក្រុមហ៊ុនគ្រាន់តែបង្កើត
រោចក្រសម្រាប់ដំឡើងតែម៉ូតូតែប៉ុណ្នោះ(មានន័យថាយកគ្រឿងម៉ូតូ ពីក្រុមហ៊ុនធំ ហើយយកមក
ធ្វើការដំឡើងនៅកក្នុងប្រទេសកម្ពុជា)។
២.២ប្រវិត្តរបស់ក្រុមហ៊ុន ហុងដា សាខាខេត្តបន្ទាយមានជ័យ
ក្រុមហ៊ុន ហុងដា
សាខាខេត្តបន្ទាយមានជ័យបានបើកដំណើរការកន្លែងថ្មីមួយទៀតនៅដើម ខែ មីនា ឆ្នាំ២០០៣។
ដោយសារតែខេត្តនេះជាខេត្តមួយដែលមានការគាំទេជាច្រើន ជាពិសេសពីសំណាក់
អតិថិជនគ្រប់វណ្ណៈ និងគ្រប់វិស័យ មិនថាមនុស្សចាស់ វ័យកណ្តាល
ក្មេងនោះទេជាពិសេសគឺយុវវ័យដែលកំពុងតែនិយមប្រើប្រាស់ ម៉ូតូហុងដាម៉ាក់ថ្មីៗ
ដែលមានការចេញរចនាម៉ូតូ ប្លែកៗគួរឲ្យចាប់អារម្មណ៍។
ក. ទស្សនៈវិស័យ
ទស្សនៈវិស័យរបស់ក្រុមហ៊ុន ហុងដា គឺឈានមុខគេក្នុងការផ្តល់ជាមធ្យោបាយក្នុងការដំណើរប្រកបដោយ
គុណភាព សុវតិភាពនិងបច្ចេកទេស និងវិទ្យាខ្ពស់។
ខ. បេសកម្ម
ក្រុមហ៊ុនម៉ូតូ ហុងដា
គឺផ្តល់នូវភាពជឿជាក់និងមានទំនុកចិត្តដល់អតិថិជនតាមរយៈ ការបង្កើនគុណភាព ផលិតផល
និងរចនាម៉ូដរបស់ផលិតផលឲ្យស្របតាមទំនោរ និង តម្រូវការរបស់អ្នកប្រើប្រាស់នៃសម័យកាលបច្ចុប្បន្ននេះ។
គ. រចនាសម្ព័នរបស់អ្នកដឹកនាំ
ក្រុមហ៊ុន ហុងដា
សាខាខេត្តបន្ទាយមានជ័យស្តិតក្រោមការត្រូតពិនិត្យរបស់លោក
ប្រធានសាខាម្នាក់ ឈ្នោះលោក ឡៅ ជីងហួរ និងអនុប្រធានសាខាម្នាក់ឈ្មោះលោក ស៊ូ វុទ្ធី ។
ប្រធានសាខាម្នាក់ ឈ្នោះលោក ឡៅ ជីងហួរ និងអនុប្រធានសាខាម្នាក់ឈ្មោះលោក ស៊ូ វុទ្ធី ។
រចនាសម្ព័ន្ធចាត់ចែងនៅក្នុងសាខាក្នុងក្រុមហ៊ុនមានៈ
ប្រធានសាខា
|
អនុប្រធានសាខា
|
ផ្នែកគណនេយ្យ
|
ប្រធានផ្នែកជួសជុល
|
ប្រ.ផ្នែករងជួសជុល
|
ផ្នែកជួសជុល
|
ប្រធានផ្នែក
ទីផ្សារ
|
ផ្នែកគណនេយ្យ
|
ប្រធានផ្នែកជួសជុល
|
ប្រ.ផ្នែករងជួសជុល
|
ផ្នែកជួសជុល
|
ប្រធានផ្នែក
ទីផ្សារ
|
ឃ. វិភាគដៃគួប្រគួតប្រជែង
នៅក្នុងក្រុមហ៊ុន ហុងដា មានដៃគួប្រកួតប្រជែងជាដូចជា
ក្រុមហ៊ុន យ៉ាមម៉ាហា ស៊ុយស៊ុគីនិង ក្រុមហ៊ុនផ្សេងៗទៀតជាច្រើន។
ដែលក្រុមហ៊ុនទាំងនោះគឺមានការម៉ូតូដូចគាត់ដែរ ដោយយកម៉ូតូ
ដាក់លក់នៅលើទីផ្សារដើម្បីធ្វើការប្រកួតប្រជែងជាមួយគាត់ក្រុមហ៊ុនរបស់គាត់គឺមានភាពពិបាកក្នុងការលើកផងដែរ។ទោះជាយ៉ាងណាក៏ដោយមិនថានៅកន្លែងណាក៏នៅតែមានការប្រគួតប្រជែង ជាមិនខានពីព្រោះថាបើសិនជាគ្មានការប្រគួតប្រជែងទេនោះច្បាស់ជាគ្មានការរីកចម្រើនដែរ។មិនត្រឹមតែ
ប៉ុណ្នោះវាអាចធ្វើឲ្យក្រុមហ៊ុនរក ឃើញនូវគំនិតថ្មីៗដើម្បីលក់ផលិតផលរបស់ គាត់កាន់មានភាពល្អ
ប្រជាងមុន។
ង. ផ្លាក់សញ្ញា និង អត្ថន័យ
ផ្លក់សញ្ញាដែលមានរាងជាស្លាបសត្វ
គឺជាតំណាងឲ្យស្លាបសត្វម្យ៉ាង ដែលមានឈ្មោះថា សត្វសេរីភាព គឺសំដៅទៅរកស្លាបសត្វសេកតែម្តង
។ វាជាសត្វរបស់ប្រទេសហើយសត្វនេះ
គឺជាសត្វម្យ៉ាងដែលមានតែប្រទេសមួយចំនួនទេដែលមានសត្វនេះ ហើយពពួកសត្វនេះមានភាព ខុសប្លែកពីពពួកសត្វឯទៀត
ត្រងថាវាគួឲ្យស្រលាញ់ និងគ្មាននរណាម្នាក់់ចង់សំលាប់វាឡើយ ដោយសារវាជាសត្វតំណាងឲ្យនៃសុខសន្តិភាព
និងសេរីភាព។ ដូច្នេះហើយ ផ្លាក់សញ្ញា ដែលមាន រាង ជាសត្វស្លាបនេះ គឺតំណាងឲ្យអតិថិជន
ដែលជិះម៉ូតូ ហុងដា។មានន័យថា អ្នកដែលជិះ ម៉ូតូ ហុងដា គឺមានសុវត្តិភាព
និង សេរីភាពការធ្វើដំណើរ និង ធ្វើឲ្យអថិតិជនឯទៀតមានការស្រលាញ់ ព្រមទាំង ចូលចិត្តប្រៀដូចជាមនុស្សម្នាក់ដ៏អស្ចារ្យដោយសារតែកំពុងតែប្រើប្រាស់ម៉ូតូ របស់ក្រុមហ៊ុន
ហុងដា យ៉ាងស្អាត។
២.៣ ផលិតផល
នៅក្នុងនេះផងដែរ ក្រុមហ៊ុន ហុងដា មាននូវផលិតផលជាច្រើនប្រភេទដូចជា៖
ហុងដាឌ្រីម ហុងដាវ៉េវ ហុងដាអាយខន ហុងដាស្កប់ភី ហុងដាខ្លិក ហុងដាអ៊ែប្លែក......។
ក. ទិសដៅ និងគោលបំណងរបស់ក្រុមហ៊ុន
ក្រុមកហ៊ុន គឺចង់បង្កើតនូវអតិថិជនចងបានប្រាក់ចំណូលគួជាទីពេញចិត្តណាវិញទៀត
មានក្តីស្រមៃក្នុងចិត្តថាគាត់និងអាចមានឈ្មោះល្បីល្បាញទូទាំងពិភពលោក។ស្របជាមួយគ្នានេះដែគាត់ក៏បានធ្វើការរចនាម៉ូដដូចជា៖តែមបំពង់ស៊ីមាំងក្បាលម៉ូតូដៃជើងម៉ូតូ...........។នេះគឺធ្វើដើម្បីបំពេញតម្រូវការរបស់អតិថិជន
ដែលកំពុងតែប្រើប្រស់នាពេល បច្ចុប្បន្ន ។
ខ. ការកាត់ចំណែកទីផ្សារ
ជានិចច្ចជាកាលគឺមានការពិបាកយ៉ាងខ្លាំងសំរាប់សហ្រគ្រិន
ឫ ម្ចាស់ក្រុមហ៊ុនក្នុងការកាត់ ចំណែកទីផ្សារ ដែលធ្វើឲ្យអ្នកគ្រប់គ្រងមានបញ្ហាជាច្រើនសំរាប់ដោះស្រាយនៅក្នុងក្រុមហ៊ុន។
ហើយក្រុមហ៊ុនរបស់នូវយុទ្ធសាស្រ្តជាច្រើនក្នុងការពង្រីកនូវទំហំទីផ្សារ
គឺដើម្បីប្រគួតប្រជែងជាមួយ របស់ក្រុមហ៊ុនគាត់។
យុទ្ធសាស្រ្តក្នុងការកាត់ចំណែកទីផ្សារមានដូចជា៖
v ក្រុមហ៊ុនហុងដាតែងតែមានទំនាក់ទំនងយ៉ាងជិតស្និត
ជាមួយក្រសួងពាណិជ្ជកម្ម
v មានការសហការខ្ពស់ជាមួយអ្នកគ្រប់គ្រងនៅក្នុងតំបន់
v បង្កើតនូវគណកម្មាធិការដើម្បីត្រួតពិនិត្យ
និងវាយតំលៃលើផលិតផល
v មានការលក់បញ្ចុះតំលៃពិសេសដល់អតិថិជន
vនាំយកនូវម៉ាកម៉ូតូថ្មីៗចូលមកលក់នៅក្នុងក្រុមហ៊ុនដើម្បីបំពេញតម្រូវការរបស់
អតិថិជន គ្រប់សម័យកាលទាំងអស់
vពង្រឹងនូវអ្នកធ្វើការនៅក្នុងក្រុមហ៊ុនឲ្យចេះមានភាពសាមគ្គីភាពនិងគ្នាដើម្បីធ្វើឲ្យក្រុម
ហ៊ុនគាត់បានចូលប្រលូកក្នុងទីផ្សារកាន់តែធំជាងមុន។
កត្តាទាំងអស់នេះហើយដែលឲ្យយុទ្ធសាស្រ្ត
ក្នុងការបែងចែកចំនែកទីផ្សារ កាន់់តែមានភាព រីកលូតលាស់ជាលំដាប់រឹតតែមានកេរ្តិ៍ឈ្មោះ
និងកិត្តិយសនៅក្នុងទីផ្សារសព្វថ្ងៃនេះ។
២.៤ ការកំណត់ទីផ្សារគោលដៅនិង សកម្មភាពជាក់ស្តែង
២.៤.១
បែបបទនៃការទទួលទំនេញ និងការលក់ទំនិញចេញ
និយមន័យ
ទីផ្សារគោលដៅ
គឺជាភាពប្រហាក់ប្រហែលគ្នានៃក្រុមហ៊ុន ដែលក្រុមនឹងឆ្ពោះទៅរក។ វាគឺចាំ
ណាស់សំរាប់អ្នកទីផ្សារគឺត្រូវវិភាគអំពីសក្តានុពលទីផ្សារគោលដៅរបស់គេដោយប្រុងប្រយ័ត្នបំផុត។
យុទ្ធសាស្រ្តម៉ាឃីធីងគួតែធ្វើការពិចារណាទៅលើអំពីផលិតផល
ថ្លៃ ការបែងចែក និង ផ្សព្វផ្សាយមិនត្រូវបានគេធ្វើផែនការដាច់ដោយពីគ្នានោះទេ។
អ្នកវិភាគម៉ាឃីធីងជាញឹកញយតែងតែ
ក្រឡេកមើលបណ្តុំនៃកត្តាទាំងបួននេះហើយសមាធាតុទាំងបួននេះគឺគេផ្តោតទៅលើអ្នកប្រើប្រាស់។
ដើម្បីបង្កើតបានភាពចំរុះនៃម៉ាឃីងប្រកបដោយជោគជ័យ
ក្រុមហ៊ុនរបស់គាត់បានសិក្សាស្រាវ ជ្រាវអំពីសំណួរពីរដូចខាងក្រោម៖
Ø
តើនរណានិងទិញទំនិញ
ឫផលិតផលពីក្រុមហ៊ុនគាត់?
Ø
តើសត្តានុពលអ្វីខ្លះដើម្បីលក់ផលិតផល?
Ø
តើក្រុមហ៊ុនមានផលិតផលអ្វីខ្លះ?
Ø
តើការបញ្ជាទិញមានលក្ខខ័ណច្បាស់លាស់ដែរឬទេ?
Ø
តើក្រុមហ៊ុនមានការផ្តល់ការធានារ៉ាប់រងសំរាប់ទំនិញដែលឬ
ទេ?
Ø
តើអ្វីខ្លះជាផលលំបាកនៃការបញ្ជាទិញ?
Ø
តើប្រព័ន្ធនៃការបញ្ជាទិញប្រព្រឹត្តទៅយ៉ាងដូចម្តេច?
Ø
នៅពេលដែលជួបប្រទះជាមួយនិងបញ្ហាណាមួយតើក្រុមហ៊ុនមានវីធីដោះស្រាយយ៉ាងដូចម្តេចខ្លះ?
Ø
តើក្រុមហ៊ុនមានគោលដៅក្នុងការបង្កើតនូវប្រព័ន្ធក្នុងការបញ្ជាទិញថ្មីដែរ
ឬ ទេ?
Ø
តើការផ្តល់ទំនិញទៅឲ្យអតិថិជនរបស់អ្នកមានលក្ខណៈយ៉ាងដូចម្តេច?
ក្រុមហ៊ុនត្រូវដឹនាំកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក
ឫ កាន់ក្រុមអតិថិជនសក្តានុពលដែលអាច បង្កើតទីផ្សារគោលដៅបាន ឆ្លងតាមការស្រាវជ្រវ
ក្រុមហ៊ុនអាចបង្កើតសមាសធាតុចំរុះដ៏សមស្រប មួយសំរាប់ផលិតផល ថ្លៃ ការបែងចែក និង
ផ្សព្វផ្សាយ។ ឧទាហរណ៍ ប្រសិនបើទីផ្សារគោលដៅ គឺជាមនុស្សវ័យជំទង់ថ្នាក់កណ្តាល
ក្រុមហ៊ុនអាចនាំចូលនូវផលិតផលថ្មីៗមកបំពេញតម្រូវការរបស់ ពួកគាត់
ហើយប្រសិនបើអតិថិជនគោលដៅត្រូវការអ្វី ក្រុមហ៊ុននិងនាំចូលមកភ្លាម។
២.៤.២ វិធីសាស្ត្រានៃការទទួលទំនិញ
នៅក្នុងកាលបរិចេ្ឆទនៃការទទួលទំនិញ ម្ចាស់ក្រុមហ៊ុនត្រូវធ្វើការត្រួតពិនិត្យពេលវេលាដែលទំនិញ និងមកដល់ឃ្លាំងផ្នែកគណនេយ្យត្រូវផ្តល់ទៅដល់អ្នកគ្រប់គ្រងស្តុកឲ្យបានដឹងថា
តើទំនិញមក ដល់ពេលណា?
ដើម្បីឲ្យអ្នកគ្រប់គ្រងស្តុកត្រៀមខ្លួនក្នុងការបញ្ជូលទំនិញថ្មីទៅក្នុងឃ្លាំងរបស់
ក្រុមហ៊ុន។ មុនពេលទទួលទំនិញពីអ្នកផ្គត់ផ្គង់ត្រូវតែផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់
និងធ្វើការចាត់ចែងឲ្យអ្នកគ្រប់គ្រងស្តុកធ្វើវិក័យប័ត្រ ហើយ
អ្នកកាន់ស្តុកធ្វើបញ្ជីស្តុកចូលរួចបញ្ជូនទៅឲ្យអ្នកគ្រប់គ្រងជាអ្នកពិនិត្យបន្ថែម។
២.៤.៣ វីធីសាស្រ្តកត់ត្រាការទទួលទំនិញ
ម្ចាស់ក្រុមហ៊ុន
ឬ បុគ្គលិករបស់ក្រុមហ៊ុនមុនពេលធ្វើការបញ្ជេញទំនិញទៅឲ្យអតិថិជន គឺ
បានធ្វើការកត់ត្រាជារៀងរាល់ពេលទទួលទំនិញដោយការកត់ត្រានោះនិងធ្វើការគណនារួចហើយធ្វើការបញ្ជូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ
Excel ដើម្បីឲ្យដឹងពីការលក់ប្រចាំថ្ងៃ,ខែនិងធ្វើការប្រៀបធៀបអំពី
បរិមាណ ក្នុងការលក់ទាំងអស់រៀងរាល់ចុងខែនិង ដើមខែ យកមកប្រៀបធៀបគ្នាថា វាថយ ឬ
វាកើនឡើង។
វិធីសាស្រ្តាកត់ត្រាទំនិញ
Cash 2030 $
២.៤.៤
វីធីសាស្ត្រនៃការបញ្ជេញទំនេញ
រាល់ការបញ្ជេញទំនិញទាំងអស់ទៅវិញគឺតាមរយៈការលក់ជាប្រចាំថ្ងៃដោយទទួលការចែកចាយជាពីប្រភេទគឺ
លក់ដុំនិងលក់រាយទៅឲ្យអតិថិជនពេលដែលមកទិញម្តងៗ ។
សម្រាប់ការលក់ទំនិញទៅឲ្យអ្នកលក់រាយផ្ទាល់ គឺក្រុមហ៊ុនទទួលបានប្រាក់ភ្លាមៗ
ប៉ុន្តែការលក់ទំនិញទៅឲ្យអតិថិជនលក់ដុំជួនកាលអាចបានប្រាក់តែម្តង ពេលខ្លះឲ្យខ្លះ
ពេលខ្លះជំពាក់ក៏មាន។ចំនែកឯការកត់ត្រាគឺគាត់តែងតែកត់ត្រាគ្រប់ពេលទាំងអស់
ជាប្រចាំថ្ងៃដើម្បីធ្វើការកំណត់ត្រាសន្និធិប្រចាំខែដើម្បីការតាមដានការលក់នោះឲ្យមានប្រសិទ្ធភាព។
២.៤.៥
វិធីសាស្ត្រកត់ត្រាការបញ្ជាទិញ
ការកត់ត្រាសម្រាប់ការលក់រាយរបស់ម៉ូតូ
Sales 2030$
២.៤.៦ វិធីសាស្រ្តាក្នុងការកំណត់ថ្លៃ
និយមន័យ
ការកំណត់ថ្លៃគឺជាថ្លៃត្រូវបានកំណត់ដោយអ្នកទិញនិងអ្នកលក់ជួបគ្នាដើម្បីចរចារអំពី
(តថ្លៃ) គ្នាអ្នកលក់និងកាត់ថ្លៃខ្ពស់ជាងកំរិតដែលគេចង់បាន ចំណែក
អ្នកទិញឲ្យតំលៃទាបជាងកំរិត ដែលគេចង់បាន។ នៅទីបំផុតពួកគេឈានទៅដល់កំរិតមួយដោយស្រុះស្រួលគ្នា
និងទទួលយកទាំង សខខាងដែលពួកគេចង់បានរៀងៗខ្លួន។ចំនែកនៅក្នុងក្រុមហ៊ុនរបស់ Honda លោកបានធ្វើការកំណត់ថ្លៃទៅតាមប្រភេទម៉ូតូនីមួយព្រោះថាវាមានច្រើនម៉ាកណាស់
មានដូចជា Dream Scopy wave… ។
២.៤.៧ កត្តាដែលនាំឲ្យមានឥទ្ធិពលថ្លៃ
ក.កត្តាសេដ្ឋកិច្ច (Economic Factor) សភាពបច្ចុប្បន្ននិងអនាគតនៃសេដ្ឋកិច្ច
ជាកត្តាកន្លិះក្នុងការកំរិតថ្លៃរបស់ ។ ឧទាហរណ៍ រយៈកាលកន្លងមកនេះសេដ្ឋកិច្ចបានធ្លាក់គឺដោយ
សារតែកត្តាគ្រោះទឹកជំនន់ដែលធ្វើឲ្យបាត់បង់នូវទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាជន
ព្រមទាំងធ្វើឲ្យ សេដ្ឋកិច្ចមានការរាំងស្ទះជាច្រើនកន្លែង។ ដូចជា នៅប្រទេសថៃ
មានការលិចលង់យ៉ាងខ្លាំង ហើយ រោចក្រមួយចំនួន
ត្រូវបានបិទទ្វាចោលមិនត្រឹមតែប៉ុណ្នោះក៏បានប៉ះពាល់ដល់ខេត្តបន្ទាយមានជ័យ យើង
ព្រមទាំងខេត្តដ៏ទៃៗជាច្រើន។ ដោយសារពុំអាចនាំចូលនូវផលិតផលម៉ូតូ ហុងដា ចូលមកបានធ្វើឲ្យមានការចំណាយអស់រយៈពេលយ៉ាងយូរ។
ខ.
ការផ្គត់ផ្គង និង សេចក្តីត្រូវការ (Supplies and Demand) សេចក្តីត្រូវការ
ត្រូវបានគេគិតថាជាបរិមាណសរុបនៃរបស់មួយដែលអ្នកទិញទំនិញក្នុងថ្លៃនីមួយៗ
ដែលអាចធ្វើទៅ បាន។ ជាទូទៅកាលណាថ្លៃរិតតែទាបទៅ នោះបរិមាណត្រូវការកាន់តែច្រើនឡើងៗ
ប៉ុន្តែបើសិនថ្លៃ កាន់តែកើនឡើងៗ នោះបរិមានត្រូវការកាន់តែទាបទៅៗ។ នេះហើយដែលធ្វើឲ្យ
អ្នកផ្គត់ផ្គងនៅក្នុង ក្រុមហ៊ុន ហុងដា មានការពិបាកច្រើន
ជួនកាលអាចធ្វើឲ្យទំនិញឡើងថ្លៃ ចំនែកជួនកាលធ្វើឲ្យទំនិញ ឡើងថ្លៃ។
គ.
ការប្រកួតប្រជែង ( Competition) ប្រភេទនៃការប្រកួតប្រជែងសេដ្ឋកិច្ច
ដែលប្រឈមមុខរបស់ក្រុមហ៊ុន ហុងដា គឺក្រុមហ៊ុនអាចអនុញ្ញាតឲ្យក្រុមហ៊ុនដ៏ទៃទៀតអាចលក់ម៉ូតូ
ដែលម៉ាកម៉ូដ ខុសគ្នាដូចជា ៖ ក្រុមហ៊ុន ស៊ុយស៊ុគី យ៉ាមម៉ាហាន
និងក្រុមហ៊ុនផលិតម៉ូតូជាច្រើន ទៀតមកប្រកួតប្រជែង។
២.៤.៨ ការចែកចាយ
ក. និយមន័យ
ការចែកចាយ គឺ ជាផ្លូវដែលរបស់របរត្រូវប្រកាន់យកនៅពេលដែលវាធ្វើចលនាពីអ្នកផលិត
ទៅកាន់អ្នកប្រើប្រាស់។ នៅពេលដែលផលិតផលបានធ្វើដំណើរឆ្ពោះទៅរកទីផ្សារវាអាចកាត់តាម
បណ្តាញជាចែកចាយជាច្រើនយ៉ាងទូលំទូលាយដែលកើតឡើងដោយឈ្មួញជាច្រើអ្នក។ ដោយក្រុម ហ៊ុន ហុងដា
ជាក្រុមហ៊ុនទទូលការចែកចាយពីប្រទេសថៃដោយផ្ទាល់ក្នុងផលិតម៉ាក ម៉ូតូ ហុងដា ។
ក្រុមហ៊ុន ហុងដា បានចែកចាយនូវប្រភេទម៉ូតូគ្រប់ស៊េរី
ទៅឲ្យអិតិថិជនដែលមានបំណងចង់ទិញ ផលិតផលយកទៅប្រើប្រាស់សំរាប់ការដំណើរទៅមក។
២.៤.៩ការផ្សព្វផ្សាយលក់
ត្រឹមតែការចែកចាយគឺមិនទាន់គ្រប់គ្រាន់ទេ។
ដើម្បីលក់ផលិតផលមួយឲ្យដាច់ត្រូវតែធ្វើការ ផ្សព្វផ្សាយលក់
ពោលគឺអតិថិជនទាំងឡាយត្រូវយល់ដឹងអំពីផលិតផលដែលក្រុមហ៊ុនកំពុងមានឫ មានរួចហើយ។
តើផលិតផលនោះអាចប្រើបានយ៉ាងដូចម្តេច? បើសិនជាប្រៀបធៀបជាមួយនិង ផលិតផលស្រដៀងគ្នា
ឫផលិតផលរបស់គួប្រកួតប្រជែង ទាំងថ្លៃ និងទីកន្លែង និង ពេលវេលា។ ការផ្សព្វផ្សាយ
គឺជាចំនុចសំខាន់មួយបំផុតសំរាប់ធ្វើម៉ាឃីធីង ហើយការផ្សព្វផ្សាយក៏មានសារៈ
សំខាន់សម្រាប់ធ្វើការទាក់ទាញទឹកចឹត្តរបស់អតិថិជនមានការរំជួលចិត្ត
ហើយអាចធ្វើឲ្យពួកគាត់ កាន់តែចាប់អារម្មណ៍លើផលិតផលរបស់យើងដែរ។
ការផ្សព្វផ្សាយជាទូទៅត្រូវបានគេបែងចែក សកម្មភាពសំខាន់ដូចជា៖




២.៥ ការផ្សព្វផ្សាយពាណិជ្ជកម្ម
និយមន័យ
ការផ្សព្វផ្សាយពាណិជ្ជកម្ម គឺទំរងនៃការចំណាយលើការទំនាក់ទំនងដោយគ្មានមនុស្សអំពី
អង្គភាព, ផលិតផល, សេវាកម្មឫគំនិត តាមរយៈអ្នកឧបត្ថម្ភកម្មវិធី។ការផ្សព្វផផ្សាយពាណិជ្ជកម្ម
វាមានសារៈសំខាន់ជាងគេក្នុងចំណោមឧបកណ៍ផ្សព្វផ្សាយលក់ទាំងអស់ជាពិសេស សំរាប់ក្រុមហ៊ុន
ដែលដាក់គោលដៅផលិតផល និងសេវាកម្មទៅកាន់ទីផ្សារអ្នកប្រើប្រាស់ឲ្យបានទូលំទូលាយ។
ការផ្សាយពាណិជ្ជកម្មត្រូវបានគេចែកចេញជា៣
ប្រភេព៖
ក. ការផ្សាយពាណិជ្ជកម្មជំរើស
ឫ ផ្លាក់សញ្ញា
គឺជាការផ្សាយសំដៅដល់ការបង្កើនផលិតណា
មួយរបស់ក្រុមហ៊ុនការផ្សាយនេះត្រូវធ្វើយ៉ាងណាឲ្យមានភាព ភ្ងោច
កន្រាក់អារម្មណ៍ជំរុញឲ្យប្រើ ប្រាស់ផលិតផលរបស់ក្រុមហ៊ុន។
ខ. ការផ្សាយពាណិជ្ជកម្មជំរុញតម្រូវការជាមូលដ្ឋាន ការផ្សាយនេះត្រូវប្រើជាសំខាន់សំរាប់ ផលិតផល
បង្កើតថ្មីក្នុងដំណាក់កាលដំបូងនៃវដ្តជីវិតផលិតផល។
គ. ការផ្សាយពាណិជ្ជកម្មអំពីស្ថាប័ននៃអង្គភាព
គឺ
ជាការផ្សព្វផ្សាយដែលសំដៅដល់ការបង្កើន កេរ្តិ៍ ឈ្មោះយូរអង្វែងប្រសើជាងការផ្សាយអំពីផលិតផលណាមួយនោះ។
ស្របជាមួយគ្នានេះដែរ
ក្រុមហ៊ុន ហុងដា សាខាខេត្តបន្ទាយមានជ័យក៏បានអនុវត្តន៍ដូចដែល
មានក្នុងប្រភេទនៃការផ្សព្វផ្សាយពាណិជ្ជកម្មខាងលើដែរ គឺ
ក្រុមហ៊ុនគាត់បានជ្រើសរើសប្រភេទទី មួយជារៀងរាល់ចុងឆ្នាំ ជួនកាលនៅដើមខែ វិច្ឆិការ
ជិតនិងដាច់ឆ្នាំ ជាទូទៅក្រុមហ៊ុនតែងតែចេញ នូវផលិតផលថ្មី
ជាមួយគ្នានេះដែរក៏បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឲ្យអតិថិជនបានដឹងអំពី
ពត៍មានចំពោះផលិតផលថ្មីណារបស់ក្រុមហ៊ុន។ ចាក់ស្តែងនៅក្នុងឆ្នាំ ២០១២មាន៦វគ្គដែលពោ
ពេញទៅដោយភាពស្រស់សង្ហាព្រមទាំង មានភាពទាក់ទាញគ្រប់ៗវគ្គនីមួយ ទាំងការសម្តែង
ទាំងការរចនាម៉ូដនៃម៉ូតូ ធ្វើឲ្យអតិថិជនចាប់អារម្មណ៍ និង មានភាពសប្បាយរីករាយ
ព្រមទាំងរំភើប ចិត្តពេលបានមើលការផ្សាយពាណិជ្ជកម្មម្តងៗ
និងមោទនភាពនៅបានទិញផលិតផលម៉ូតូ ហុងដា កមប្រើប្រាស់ ។
ដូចជាយើងជ្រាបស្រាប់មកហើយ នេះបញ្ចាក់ឲ្យឃើញថា ការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន ហុងដា
ពិតជាមានឥទ្ធិពល,មានសក្តានុពល និង មានប្រសិទភាព ក្នុងការជំរុងឲ្យ អតិថិជន
ទិញផលិតយ៉ាងខ្លាំងខ្លាហួយ ពីការគ្រប់ទុករបស់ប្រធានផ្នែកលក់ទូទាំងបន្ទាយមានជ័យ។
២.៥.១ ការលក់ដោយផ្ទាល់
ការលក់ដោយផ្ទាល់
គឺ ជាដំណើរនៃការផ្តល់ព័ត៌មានទៅអតិថិជនងបញ្ចុះបញ្ជូលគេឲ្យ គេទិញផលិតផលយើង
ឆ្លងតាមទំនាក់ទំនងព័ត៌មានជាបុគ្គលក្នុងស្ថានភាពនៃការដោះដូរ។ ការលក់
ទំនិញផ្ទាល់ខុសការផ្សាយពាណិជ្ជកម្ម ត្រង់វាធ្វើដោយមនុស្សផ្ទាល់
គឺមិនតាមមធ្យោបាយទំនាក់ ទំនង(តាមគ្រឿងផ្សាយព័ត៌មានទេ)។
ក.
ប្រភេទអ្នកលក់
A. អ្នកបំពេញបេសកម្ម
B. អ្នកលក់ដែលមានបច្ចេកទេសលក់ដូរ
C. អ្នកដើរបញ្ចុះបញ្ចូល
D. វិស្វករជាអ្នកលក់
នៅក្នុងប្រភេទនៃការលក់ខាងលើនេះក្រុមហ៊ុន
ហុងដា បានជ្រើសរើសការលក់ប្រភេទទី៤ ពីព្រោះយើងធ្លាប់បានឃើញថា
នៅពេលដែលអតិថិជនទៅទិញផលិតផលម៉ូតូពីក្រុមហ៊ុន ហុងដា អតិថិជននិងជួបជាមូយវិស្វករនៃការលក់ផ្ទាល់តែម្តង
ហើយគាត់និងជួយសម្របសម្រួលដល់ពួក គាត់ទាំងអស់នោះ។
២.៥.២ ការព្យាករផលិតផល
នៅក្នុងក្រុមហ៊ុន ហុងដា បានសិក្សាស្រាវជ្រាវអំពីផលិតផលខ្លួនថា
នៅសព្វថ្ងៃនេះអតិថិជន កំពុងតែទិញផលិតផល
ពីក្រុមរបស់ខ្លួន ដោយសារតែមានការចាប់អារម្មណ៍ចំពោះម៉ូតូស៊េរីថ្មី ម៉ូដ
២០១២។ក្រុមហ៊ុនបានព្យាករថាទំនិញរបស់ខ្លួន និងកាន់តែលក់ដាច់នៅក្នុងទីផ្សារ
ទទឹមនិងនេះ ក្រុមហ៊ុនក៏មានការព្រួយបារម្មណ៍ចំពោះផលិតផលរបស់ខ្លួនផងដែរ
ពីព្រោះថានៅពេលអតិថិជនប្រើប្រាស់ទំនិញរបស់ខ្លួនយូរៗទៅពួកគាត់និងអាចមានធុញទ្រាន់និងម៉ូតូរបស់ចខ្លួន។ក៏ប៉ុន្តែក្រុម ហ៊ុននិងមាន គំរោង ឫ វិធានការក្នុងការដឹកនាំផលិតផលម៉ាកថ្មីឆ្នាំ
២០១៣នាពេលខាងមុខនេះ ។ ធ្វើបែបនេះទើបអាចបំពេញចិត្តរបស់អតិថិជន
កំឲ្យមានការធុញទ្រាន់និងផលិតផលរបស់ខ្លួន។
២.៥.៣ ការព្យាករកំលាំងលក់
ការព្យាករលក់
គឺ ជារឿងសំខាន់ណាស់ក្នុងការជួយលក់នូវផលិតផលរបស់ក្រុមហ៊ុនឲ្យកាន់
មានកេរ្តិ៍ឈ្មោះល្បីល្បាញ។មួយវិញក្រុមហ៊ុននិងរំពឹងទុកថានាពេលខាងមុខនិងបន្ថែមបុគ្គលិកផ្នែក
លក់ដើម្បីបំរើផ្នែកសេវាកម្មលក់ឲ្យទាន់និងអតិថិជន។
ជំពូក ៣
ការពិភាក្សា
ឆ្លងតាមការសិក្សាស្រាវជ្រាវដែលមាននៅក្នុងមេរៀន
និងការចុះស្រាវជ្រាវផ្ទាល់នៅក្នុងក្រុមហ៊ុន Hondaខេត្តបន្ទាយមានជ័យក្រុមយើងខ្ញុំបានទទួលនូវលទ្ធផលគួរឲ្យកត់សំគាល់ហើយក្រុមយើងខ្ញុំបានធ្វើការកត់សំគាល់ពីចំនុចខ្លាំងនិង
ចំនុចខ្សោយរនបស់ក្រុមហ៊ុនដូចខាងក្រោមនេះ
៣.១ ចំនុចខ្លាំង
មានទីតាំងល្អនិងធំទូលាយដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦
ខាងត្បួង ឈៀងខាងកើតសាលាខេត្តមន្ទាយមានជ័យ
Ø
អ្នកគ្រប់គ្រងបានធ្វើការបញ្ជាទិញទំនិញបានទៀងទាត់ពេលវេលា
Ø
ការគ្រប់គ្រងទំនិញនៅក្នុងស្តុកមានសុវត្ថិភាព
និងមានកន្លែងធំទូលាយ
Ø
មានទំនាក់ទំនងល្អជាមួយអតិថិជននៅពេលទិញទំនិញម្តងៗ
Ø
មានទំនិញគ្រប់គ្រាន់សំរាប់បំពេញតំរូវការរបស់អតិថិជន
Ø
មានការត្រួតពិនិត្យបានយ៉ាងល្អិតល្អន់ពេលទំនេញចេញ និងចូល
Ø
ព្រមទាំងមានលទ្ធភាពក្នុងការពង្រីកទីផ្សារ។
៣.២ ចំនុចខ្សោយ
Ø
បុគ្គលិកទាំងអស់ពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការលក់ និងផ្តល់ព័ត៍មានឲ្យបានច្បាស់
Ø
រាល់ការកត់ត្រានៃទំនិញចូលទៅក្នុង ប្រព័ន្ធ Excel នៅមិនទាន់ទំនើបនៅឡើយទេ
Ø
មានបុគ្គលិកមានចំនួនតិចនៅក្នុងការធ្វើការងារនៅក្នុងក្រុមហ៊ុនរបស់គាត់
Ø
តំលៃនៃម៉ូតូគឺមានតំលៃថ្លៃពេលមានតម្រូវការខ្លាំងពីអតិថិជន
ជំពូក
៤
៤.១ ការសន្និដ្ឋាន
ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ
និង វិភាគទិន្នន័យដែលបានប្រមូលបានមកពីអតិថិជននិងក្រុមហ៊ុនរួចមក យើងអាច
សន្និដ្ឋានបានថា៖
Ø ក្រុមហ៊ុនមានគោលការណ៍នយោបាយច្បាស់សំរាប់អតិថិជនដូចជា
នៅពេលដែលអតិថិជន ទិញម៉ូតូពីក្រុមហ៊ុន គឺក្រុមហ៊ុនបានផ្តល់នូវការធានាការជួសជុលក្នុងរយៈពេលមួយ១ឆ្នាំ
ឫ មិនដូចនោះទេ បើសិនជាក្នុង១ឆ្នាំ ប្រើអស់ ១២,០០០គីឡូម៉ែត្រទទួលបានសិទ្ធក្នុងការ
ធានាគុណភាពដោយមិនគិតកំរៃ។
Ø ក្រុមហ៊ុនធានាលើ កត្តាផ្សេងៗដូចជា បាតុភូតផ្សេងៗ
ដែលប៉ះពាល់ដល់ដំណើរការនៃម៉ូតូ គ្រឿងបន្លាស់និងប្រេងផ្សេងៗដូចជា៖ ប៊ូស៊ី ,
តំរងសាំង , តំរងប្រេង ,ច្រវាក់ , សំបុកអ៊ែរ , ស្បែកហ្រ្វាំង , ស្បែកអំប្រ៊ីយ៉ា,
អាគុយ។
Ø មានការលើកទឹកចិត្តល្អសំរាប់បុគ្គលិក ដូចជា ផ្នែកគណនេយ្យ
មានការឈប់សំរាក់ ថ្ងៃសៅរិ៍ -អាទិត្យ ។ ឯអ្នកដែលជួសជុលវិញ
មានការផ្តល់ជាប្រាក់កំរៃបន្ថែមនូវពិធីបុណ្យ ភ្ជុំបិណ្យ និងបុណ្យចូលឆ្នាំខ្មែរជាដើម។
Ø ក្រុមហ៊ុនមានការរៀបចំទុកដាក់តាំងផលិតផលម៉ូតូបានយ៉ាងល្អប្រសើរ
គួឲ្យទាក់ទាញ រួមទាំងបុគ្គលិកដែលមាននូវឯសណ្ឋានយ៉ាងត្រឹមត្រូវ
ដែលឈរបម្រើការងារយ៉ាងរាក់ទាក់
Ø មានបុគ្គលិកជំនាញផ្នែកជួសជុល
ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីក្រុមហ៊ុនធំ រួមជាមួយឧបករណ៍ជួសជុលដ៏ទំនើបទំនើបៗ
និងទាន់សម័យព្រមទាំងភាពទុកចិត្តផងដែរ
Ø នៅពេលអតិថិជនដែលប្រើប្រាស់ចុងក្រោយ មានការចូលចិត្ត
ជាខ្លាំងពេលដែលបានប្រើ ប្រាស់ផលិតផលរួចមក។
Ø អតិថិជនចូលប្រើប្រាស់ម៉ូតូ ដោយសារពួកគាត់យល់ឃើញថា ម៉ូតូ ហុងដា
គឺមាននូវម៉ូដ ប្លែកៗដែលធ្វើឲ្យពួកគាត់ចាប់អារម្មណ៍ជាខ្លាំង។
Ø ចំពោះចំណងចំនូលចិត្តនៃពណ៌របស់ម៉ូតូវិញ
ភាគច្រើននៃការពេញចិត្ត គឺពណ៌ខ្មៅ។
៤.២ ការផ្តល់ជាអនុសាសន៍
ក្រោយពីបានធ្វើការវិភាគពត៌មានរួចមកខ្ញុំបាទ
សូមចូលរួមចំនែកក្នុងការជាគំនិត និងជាមតិ ខ្លះៗសំរាប់ក្រុមហ៊ុន ដើម្បីជួយជំរុញ និងជួយស្ថាបនាក្រុមហ៊ុនឲ្យកាន់តែមានភាពរីកចម្រើន៖





Are you interested to learn the many important Buy Google Voice accountsthings that can be done using a Forex blog? If yes, then please do read the following brief article which is all about "Learn The Forex From An Expert". In this article I am not only going to discuss "Learn The Forex From An Expert" but I will also tell you about how to start using a Forex blog to earn some money as well. So, just check out the contents of this article below and you would surely be able to earn some money using a Forex blog!
ReplyDelete