១.លំនាំបញ្ហា
របត់ថ្មីនៃគ្រប់គ្រងអាជីវកម្មគឺជាការគ្រប់គ្រងដោយការប្រើប្រាស់នូវធនធានមនុស្សដែលប្រកប
ភាពឆ្លាតវៃនិងបចេ្ចកទេស។ ស្របជាមួយរបតថ្មីនៃសកលភាវូបនីយកម្ម
បានជំរុញឲ្យមានការប្រកួត ប្រជែង និងការកែទំរងការដឹកនាំ
និងការគ្រប់គ្រងដើ់ម្បីសម្របទៅនិង ការប្រែប្រួលរបស់ពិភពលោក
មិនថាអង្គភាពអាជីវកម្មឬអង្គភាពមិនរកប្រាក់ចំនេញឬចំណូលសុទ្ធតែទទួលយកនូវវិធីសាស្រ្តថ្មីមាន
ប្រសិទ្ធភាព មកអនុវត្តន៍នៅក្នុងអង្គភាពរបស់ខ្លួន
ដើម្បីធានាបាននូវលំនឹងគុណភាពនិងនិរន្តភាព ដើម្បីសម្រេចនូវគោលដៅសំខាន់នេះ
តម្រូវឲ្យមានកត្តាចាំបាច់ជាច្រើនដូចជា កត្តាធនធានមនុស្ស ហិរញ្ញវត្ថុ
និងវីធីសាស្រ្ត ការគ្រប់គ្រងដែលជាយន្តការដ៏សំខាន់ក្នុងការធានានូវគុណភាពការងារ។ ពេលដែរវិទ្យាសាស្រ្ត
បច្ចេកទេស មានការរីកចម្រើនគួរឲ្យកត់សំគាល់ពីបញ្ហាដែលមកពី ផលិតករ ឧស្សាហករ
និងពាណិជ្ជករ នៅទូទាំងពិភពលោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ
បំពេញចិត្តអតិថិជនគ្រប់រូបភាព។ ទទឹ្ទមនឹងទំនោរបស់ប្រជាជននៅលើពិភពលោក ឆ្ពោះទៅរកអ្វី
ដែលជាតម្រូវការសំរាប់ជាមធ្យោបាយធ្វើដំណើរដែលជាសេចក្តីត្រូវការមួយដែលមនុស្សទូទៅ តែង
តែត្រូវការជាចាំបាច់ ដើម្បីមានភាពងាយស្រួយក្នុងការរស់នៅក៏ដូចជាការប្រកបមុខរបរផ្សេងៗ
ជា ពិសេសគឺមានភាពកាន់តែងាយស្រួលក្នុងការធ្វើចរាចរណ៍ពីកន្លែងមួយទៅកកន្លែងមួយទៀត
ពីតំបន់មួយទៅតំបន់មួយទៀតនិងពីប្រទេសមួយទៅប្រទេសមួយទៀត។ ដោយសារតែហេតុនេះ
ហើយបានជាមានអ្នកវិទ្យាសាស្រ្តជាច្រើនបានសិក្សាស្រាវជ្រាវ និង
ផលិតនូវមធ្យោបាយផ្សេងៗ
ជាច្រើនសំរាប់ធ្វើដំណើរប្រកបដោយសុវត្តិភាពដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សជាតិយើង
។ មធ្យោបាយទាំងនោះមានដូចជា៖ យន្តហោះ រថភ្លើង ម៉ូតូ ឡាន ទូរស័ព្ទ ។ ល។ នៅក្នុងលក្ខណៈដូចគ្នានេះ
ដែរប្រជាជននៅប្រទេសកម្ពុជាមានតម្រូវការជាចាំបាច់នូវមធ្យោបាយដឹកជញ្ជូនការធ្វើដំណើរទៅមក
ហើយរបស់ទាំងអស់គឺនាំកមពីប្រទេសជិតខាង ដូចជា៖ អាមេរិច ជប៉ុន កូរ៉េ ចិន អាឡឺម៉ងជាដើម
។ រហូតដល់បច្ចុប្បន្ននេះមានមធ្យោបាយធ្វើដំណើរជាច្រើន ប្រភេទ ច្រើនម៉ាក និង
ច្រើនសេរីថ្មីៗបាន ជ្រៀតចូលក្នុងទីផ្សារកម្ពុជា ពីព្រោះថាប្រជាជនដែលរស់នៅកម្ពុជាត្រូវការជាចាំបាច់។
បានចូលមកបម្រើនូវសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាផងដែរ។មិនត្រឹមតែប៉ុនក៏មានក្រុមហ៊ុនជាច្រើនមកចូលប្រកួតប្រជែង
ផងដែរ ។ ហេតុដូចនេះហើយទើបជំរុញខ្ញុំបាទធ្វើការសិក្សាស្រាវជ្រាវស្តីពីយុទ្ធសាស្រ្តាក្នុងការបញ្ជាទិញទំនិញ
ការធ្វើទំនាក់ទំនងនិងការផ្សព្ធផ្សាយលក់ របស់ក្រុមហ៊ុន Honda។ដែលជាក្រុមហ៊ុនមួយដែលមានសាខានៅក្នុង ខេត្តបន្ទាយមានជ័យយើងតែម្តងហើយកំពុងតែធ្វើកាគារថ្មីផងដែរ។
វិភាគស្ថានភាពទូទៅរបស់ក្រុមហ៊ុន
បច្ចុប្បន្ននេះយើងឃើញថាប្រទេសកម្ពុជាយើងមានការរីកចំរើនស្ទើរគ្រប់វិស័យមានដូចជា៖
វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង វិស័យទេសចរណ៍។
វិស័យទាំងអស់បានដើរតួរយ៉ាង សំខាន់ក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញអ្នកវិនិយោគគិនពីក្រៅប្រទេស ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសខ្មែរឲ្យបានច្រើនដើម្បីធ្វើឲ្យគេដឹងថាប្រទេសយើងពិតជារីកចម្រើនពិតមែន។
ដោយសារតែក្រុមហ៊ុន ហុងដា មានកំនើនទីផ្សារកាន់តែរីកចម្រើនទៅៗ ទើបធ្វើឲ្យ
ក្រុមហ៊ុនបង្កើតរោចក្រនៅតាមបណ្តាប្រទេសមួយចំនួននៅទ្វីបអាស៊ីដូចជា៖ ប្រទេសកម្ពុជា
ថៃ សិង្ហបូរី មីយ៉ានម៉ា ភូមា វៀតណាម.......។
សព្វថ្ងៃនេះកម្ពុជាយើងពុំទាន់មានការបង្កើតរោចក្រ ផលិតនៅឡើយទេ
ដោយសារតែប្រទេសយើងពុំទាន់មាននូវ វត្ថុធាតុដើមគ្រប់គ្រាន់ទេ ហើយជា
ពិសេសចំនែកទីផ្សាររបស់ប្រទេសយើងមានចំនួនតូច ដូច្នេះហើយទើបក្រុមហ៊ុនគ្រាន់តែបង្កើត
រោចក្រសម្រាប់ដំឡើងតែម៉ូតូតែប៉ុណ្នោះ(មានន័យថាយកគ្រឿងម៉ូតូ ពីក្រុមហ៊ុនធំ ហើយយកមក
ធ្វើការដំឡើងនៅកក្នុងប្រទេសកម្ពុជា)។
No comments:
Post a Comment